ព្រីកហោស៍ ជាទីកន្លែងដ៏សែនមនោរម្យនៅក្នុងផ្សាររាត្រី ហើយជាកន្លែងដ៏ល្អបំផុត សម្រាប់បន្ធូរអារម្មណ៍ ជាមួយនឹងជម្រើសភេសជ្ជៈ និងគយគន់ផ្សារនាពេលរាត្រី។ លោកអ្នកនឹងរីករាយជាមួយជម្រើសស្រាបៀរ ស្រា ក្រឡុក និងស្រាផ្លែឈើដ៏ឆ្ងាញ់ពិសា និងសម្រាកលើគ្រឿងសង្ហារឹមធ្វើពីឬស្សីដ៏គួរឲ្យស្រឡាញ់ ដែលនាំអារម្មណ៍ លោកអ្នកទៅកាន់ឆ្នេរត្រូពិច ប្រគំដោយតន្ត្រីដ៏ពិរោះរណ្តំចិត្ត។ អាហារដ៏ឆ្ងាញ់ពិសាលំដាប់ខ្ពស់ កំពុងរង់ចាំបម្រើ លោកអ្នកក្នុងតម្លៃសមរម្យ។ ភោនីយដ្ឋាននេះ ផ្តល់ជូនលោកអ្នកនូវអារម្មណ៍រីករាយកក់ក្តៅពិតៗ ជាមួយនឹងទីតាំង បរិភោគអាហារនៅនៅក្បែរអាងហែលទឹកខាងក្នុង និងកន្លែងបរិភោគសាច់អាំងនៅខាងក្រៅ សុទ្ធតែជាទីតាំងដ៏ល្អ សម្រាប់ការជួបជុំ ដែលស្ថិតជាប់ច្រកចូល B ក្នុងផ្សាររាត្រីអង្គរ។