សាលាហោស៍

«សាលាហោស៍» មានលក់វត្ថុអនុស្សាវរីយ៍ចម្រុះ និងវត្ថុច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍ ដែលផលិតពីវត្ថុធាតុដើម ក្នុងស្រុកដ៏មានគុណភាពដូចជា សូត្រ ឈើ និងថ្មភក់។ ស្នាដៃរបស់សិប្បករដ៏មានជំនាញ ឆ្លុះបញ្ចាំងអំពីការ ព្យាយាមអំណត់ដើម្បីរក្សាបាននូវក្បូរក្បាច់ និងម៉ូតរចនារបស់ខ្មែរពិតៗ។ សាលាហោស៍ មានលក់វត្ថុអនុស្សាវរីយ៍ ក៏ដូចជាគ្រឿងលម្អផ្សេងទៀត ដែលស្ថិតនៅលើផ្ទះឈើបុរាណដ៏ល្អប្រណីត នៅក្បែរច្រកចូលB ក្នុងផ្សាររាត្រី អង្គរ។