«កូកូហោស៍» គឺជាភោជនីយដ្ឋានដែលបានសាងកេរ្តិ៍ឈ្មោះតាមរយៈ រសជាតិអាហារបែបខ្មែរ និងបរទេស រួមទាំង ស្រាសាំប៉ាញ ស្រាក្រហម ស្រាបៀរ និងស្រាក្រឡុក ដែលបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់ សម្រាប់ការទទួលទាន អាហាររបស់អ្នកកាន់តែមានឱជារស។ យើងខ្ញុំមានជម្រើសមុខម្ហូបពិសេសៗលំដាប់ខ្ពស់។ ស្ថាបត្យកម្មនៃផ្ទះឈើ បែបខ្មែរនេះ បានធ្វើឲ្យបរិយាកាសកាន់តែមានសោភ័ណភាព។ តុអាហារជាន់ខាងលើ ផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ ត្រកាល និងសកម្មភាពដែលនៅជុំវិញផ្សារទាំងមូល។ យើងខ្ញុំមានអាហារខ្មែរ រសជាតិដើមដ៏ឆ្ងាញ់ពិសា គ្មានគូ ប្រដូច ដែលធ្វើឲ្យលោកអ្នកចង់ត្រឡប់មកវិញម្តងទៀត។