«ក្រមាហោស៍» គឺជាហាងលក់ក្រមាខ្មែរ និងវត្ថុធ្វើពីដៃដែលរចនាយ៉ាងផ្ចិតផ្ចង់ និងត្រូវបានរៀបចំនៅក្នុងផ្ទះឈើ មួយដ៏ស្រស់ស្អាត។ មុនពេលចាកចេញពីផ្សាររាត្រីអង្គរ លោកអ្នកក៏អាចទស្សនាដោយផ្ទាល់នូវការត្បាញ និង ការច្នៃប្រឌិតផលិតផលយ៉ាងផ្ចិតផ្ចង់របស់សិប្បករនៅទីនោះ។ «ក្រមា» មានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ សម្រាប់ កម្ពុជា ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន ក្រមាត្រូវបានលើកតម្កើង និងឲ្យតម្លៃ ពីមួយជំនាន់ទៅមួយ ជំនាន់។ ដោយសារតែប្រជាប្រិយភាពរបស់ក្រមានាពេលបច្ចុប្បន្ន «ផ្ទះក្រមា» បានផលិតក្រមាដ៏មានគុណភាព ខ្ពស់ ជាមួយនឹងក្បូរក្បាច់រចនា និងពណ៌ដ៏ប្រណីត ដែលបញ្ជាក់ពីវប្បធម៌របស់ប្រជាជនខ្មែរ ដែលជាអ្នកផលិត។ សម្លៀកបំពាក់ និងគ្រឿងតែងលម្អដ៏ស្រស់ស្អាត ត្រូវបានដាក់លក់ ជាមួយនឹងផលិតផលច្នៃដោយដៃ ក៏ដូចជា ចម្លាក់ស្បែក និងចម្លាក់នានា។ លើសពីនេះ លោកអ្នកអាចមានឱកាសជាវផលិតផល ដោយផ្ទាល់ពីសិប្បករនៅ ទីនេះ ដែលស្ថិតនៅក្បែរច្រកចូលA ក្នុងផ្សាររាត្រីអង្គរ។